ខេត្តកំពង់ឆ្នាំង÷ប៉ុន្មានថ្ងៃនេះមានការតវ៉ា រវាងប្រជាពលរដ្ឋរស់នៅភូមិ ប៉ាតឡាង ឃុំ ក្រាំងលាវ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាមួយនឹងកងទ័ពឈរជើងការពារ ព្រលានយន្តហោះ ដែលកំពុងធ្វើសកម្មភាព សាងសង់របងក្រវ៉ាត់ព្រំប្រទល់ដី ព្រលានយន្តហោះ ទំហំ ១៤១៥ ហិចតា ជាដីព្រះរាជក្រឹត្យលេខ: នស/រកត/១០១២/៩៤៧ចុះថ្ងៃទី២៧ខែតុលាឆ្នាំ២០១២តាមផែនការរបស់ក្រសួងការពារជាតិ។
👉សូមបញ្ជាក់ជូនមហាជនឲ្យបានជ្រាបថា ផ្ទៃដីទំហំ ១៤១៥ ហិចតា នេះគឺជាដី ព្រះរាជក្រឹត្យ ឡាយព្រហស្តលេខាពីសម្ដេចបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាទុកជាដីសម្រាប់សាងសង់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ។
ទំហំផ្ទៃដី១៤១៥ហិចតាខាងលើនេះ គឺជាផ្ទៃដីដែលកាត់ចេញពីដីដែលរាជរដ្ឋាភិបាលបង្កើត តំបន់សហគ្រាសសេរី ដែលមាន ព្រះរាជក្រឹត្យ លេខ: នស/រកត/១២៩៦/៩១ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៩៦ ទំហំ ទំហំសរុប ១៩៨៨៤ ហិចតា។
👉ដើម្បីជៀសវាង ការផ្សព្វផ្សាយព័ត៌មានមិនពិតណាមួយធ្វើឲ្យសាធារណជនមានការភាន់ច្រឡំមកលើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបង មហាជនមេត្តាពិនិត្យមើលទៅលើឯកសារផ្លូវច្បាប់ដែលខ្ញុំបង្ហោះជូន។
👉ពិសេសស្នើសុំបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលកំពុងធ្វើការតវ៉ាមេត្តាយោគយល់និងសូមដោះស្រាយដោយសន្តិវិធីជៀសវាងការអនុវត្តផ្លូវច្បាប់ណាមួយ🙏🙏🙏
២៩/០៨/២០២៣
No comments:
Post a Comment