ខេត្តកំពង់ឆ្នាំង#មតិមហាជននិងមជ្ឈដ្ឋាននានាដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមុខផ្សារលើទីរួមខេត្តកំពង់ឆ្នាំង។បានពោលពាក្យរអ៊ូរទាំដោយមានការកកស្ទះនិងអាជីវករលក់ដូរគ្មានសណ្ដាប់ធ្នាប់ពាសពេញផ្លូវយ៉ាងអាណាធិបតេយ្យដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សោភ័ណភាពនិងអាចកើតឡើងជាគ្រោះថ្នាក់ដោយយថាហេតុ។
អាជីវករលក់បន្លែនៅក្នុងផ្សារលើមួយរូបសូមមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកសារព័ត៌មានយើងខ្ញុំឲ្យដឹងថាអ្នកលក់ដូរនៅខាងក្រៅផ្សារនោះ មិនមែនមកពីគាត់គ្មានកន្លែងលក់នៅក្នុងផ្សារនោះទេគឺគាត់មានតូបលក់ដូរនៅក្នុងផ្សារដូចរូបគាត់ដែរ តែដោយលក់នៅទីធ្លាសាធារណះមុខផ្សារលក់ដាច់បានច្រើនទើបពួកគាត់សុខចិត្តបង់លុយឲ្យទៅលោកមុំសារឿនក្នុងមួយថ្ងៃ២ទៅ៣ពាន់រៀលឬ១ខែបង់៣មុឺនទៅ៥មុឺនរៀលជាផ្នូរបានលក់នៅមុខផ្សារនេះឯងទាក់ទិនទៅនឹងការបង់ប្រាក់នេះអង្គភាពយើងខ្ញុំបានសាកសួរទៅខាងប៉ូលីសសណ្តាប់ធ្នាប់ខេត្តដែរតែខាងប៉ូលីសប្រាប់ថាមិនបានយកប្រាក់ពីអាជីវករលក់នៅទីនោះទេ គឺខាងលោកមុំសារឿន ដែលជាមនុស្សលោកធាមសៅទេជាអ្នកយក
សម្រាប់រូបភាពខាងលើនេះអង្គភាពយើងខ្ញុំបានចុះផ្តិតយកនៅម៉ោង៧.៤០នាទីព្រឹកទៅហើយនៅតែមានការកកស្ទះរញ៉េរញ៉ៃទៀតតើសណ្តាប់ធ្នាប់និងសោភ័ណ្ឌភាពខេត្តដ៍ស្រស់ត្រកាលនោះនៅត្រង់ណាបើផ្សារលើនេះជាបេះដូងរបស់ទីរួមខេត្តកំពង់ឆ្នាំងទៅហើយនោះ រីឯ លោក ធាម សៅប្រធានផ្សារលើនៅសង្ងំចាំតែកើបលុយពីអាជិវករដែលលក់ដូរលើផ្លូវសាធារណះគ្មានសណ្តាប់ធ្នាប់នោះទេ ហើយបើតាមប្រភពព័ត៌មានដែលទទួលវិញនោះលោកធាមសៅប្រមូលបានមិនតិចជាង៨០មុឺនទៅ១លេនរៀលនោះទេក្នុង១ខែ។មហាជនប្រជាពលរដ្ឋនិងអាជិវករក្នុងផ្សារសូមគោរពស្នើរសុំដល់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយពិនិត្តមើលស្ថានភាពមុខផ្សារលើនេះផងព្រោះវាធ្វើឲ្យប៉ះប៉ាល់ដល់សោភ័ណ្ឌភាពខេត្តទាំងមូលដែលឯកឧត្តមខំប្រឹងប្រែងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យដើម្បីឲ្យខេត្តមួយនេះក្លាយជាខេត្តដែលមានសោភ័ណភាពស្អាតជាងគេនាពេលកន្លងមក។
No comments:
Post a Comment