ខេត្តកំពង់ឆ្នាំង÷លោក លី សុភាប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំងនៅមិនទាន់អស់ចិត្ត រឿងសាព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយវាយប្រហាលោកថា បាន ឃុបឃិត ប្រព្រឹត្តខុស នៃការចេញ ប័ណ្ណកម្មសិទ្ធិ មិនត្រឹមត្រូវតាមនីតិវិធីច្បាប់ បណ្ដាលឱ្យពលរដ្ឋម្នាក់ រងគ្រោះ រហូតដល់ជាប់ពន្ធនាគារ ព្រាត់ប្រាស់ប្រពន្ធកូន ដោយសារ ប័ណ្ណកម្មសិទ្ធិ២សន្លឹកនោះ។
ដោយសារការ មិនទទួលខុសត្រូវនូវទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តកាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៨ (ថ្ងៃចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ)កន្លងមកថ្មីៗនេះលោកប្រធានមន្ទីរ ដែនដី បានលប បញ្ចេញលិខិត ជូនដំណឹង របស់ក្រសួងដែនដី មួយច្បាប់ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ ក្នុងគ្រុបតេឡេក្រាម( telegram) ដើម្បីជាការបំភាន់ភ្នែកថ្នាក់ដឹកនាំ ថាខ្លួនពិតជាស្អាតស្អំ 100% មិនដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ។
សូមបញ្ជាក់ជូនមហាជនឲ្យបានជ្រាបថាលិខិត របស់ក្រសួងដែនដី ដែលលោក ប្រធានមន្ទីរ កំពុងបង្ហាញ ដើម្បីបំភាន់ភ្នែក ថ្នាក់ដឹកនាំ ថាខ្លួនពិតជាស្អាតស្អំ 100% តាមរយៈ គ្រុប តេឡេក្រាម (telegram) នោះ គ្រាន់តែជាលិខិតជូនដំណឹងនៃការបិទបញ្ចប់ការស្រាវជ្រាវ របស់ក្រសួងដែនដី តាមបណ្ដឹងរបស់លោក ចិត សុផល ប្ដឹងទៅក្រសួងរៀបចំដែនដី កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០ តែប៉ុណ្ណោះ គឺមិនជាប់ពាក់ព័ន្ធនឹងរឿងលោក លី សុភា ចេញ វិញ្ញាបនប័ត្របញ្ជាក់អចលនៈវត្ថុ ចំនួន២ប័ណ្ណ ឱ្យទៅអ្នកស្រី កែ សាមិត កាលពីថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០១៨ នោះទេ។
លិខិតជូនដំណឹងស្ដីពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រសួងដែនដី តាមពាក្យបណ្ដឹងរបស់លោក ចិត សុផល មួយច្បាប់នេះ ក៏ធ្វើយោងទៅតាមលិខិតមិនប្រក្រតីមួយចំនួន ដែលជាផែនការរៀបចំ ទុកជាមុនរបស់ជនទុច្ចរិតមួយក្រុម ដែលផ្សំគំនិតគ្នាចង់លេបត្របាក់យកដី កំពុងមានទំនាស់២កន្លែងស្ថិតនៅភូមិស្រាងខ្ពស់ ឃុំពង្រស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង ហើយលិខិតជូនដំណឹងមួយច្បាប់នោះមកដល់បច្ចុប្បន្នដើមបណ្ដឹងក៏មិនទាន់ទទួលបានដែរ។
ចំណុចត្រង់នេះហើយ ដែលសារព័ត៌មានសរសេរសង្កត់ធ្ងន់ និងចង់សួរ លោក លី សុភា ប្រធានមន្ទីរដែនដី ថារឿងក្តីមួយកំពុងស្ថិតនៅដំណាក់កាល បណ្ដឹង ឧទ្ធរណ៍ ហេតុអ្វីក៍ លោក ហ៊ានសម្រេចចេញប័ណ្ណកម្មសិទ្ធិឲ្យទៅភាគីអ្នកស្រី កែ សាមិត ទាំងដែល សេចក្តីសម្រេច មិនទាន់ចូលជាស្ថាពរ នៅឡើយ ... ?ឬមួយក៏ច្បាប់មន្ទីររបស់លោក មានអនុភាព អនុវត្ត ជាផ្លូវការបានមុនតុលាការ...?
បើទោះបី អស់លោក ប្រឹងព្យាយាមបិទបាំងមិនទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តក៏ដោយ តែកាពិតត្រូវបានលាតត្រដាងរួចអស់ទៅហើយ ។
ដូច្នេះអ្វីគ្រប់យ៉ាងដែលអស់លោកបានព្យាយាមបង្កើត តាំងពីឆ្នាំ ២០១៨ រហូតមកដល់ឆ្នាំ ២០២៣ នេះទុកឱ្យច្បាប់ជាអ្នកសម្រេចចុះ។
No comments:
Post a Comment