គ្រួសារលោកចិត សុផល ដង្ហើយស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំគ្រាប់ជាន់ថ្នាក់ ករណីប្រធានមន្ទីរចេញប័ណ្ណកម្មសិទ្ធិជូនភាគីម្ខាងទៀតដោយមិនមាន ភាពប្រក្រតី - YKN NEWS

Breaking

Wednesday, September 20, 2023

គ្រួសារលោកចិត សុផល ដង្ហើយស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំគ្រាប់ជាន់ថ្នាក់ ករណីប្រធានមន្ទីរចេញប័ណ្ណកម្មសិទ្ធិជូនភាគីម្ខាងទៀតដោយមិនមាន ភាពប្រក្រតី

ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពីមានការឃុំខ្លួនលោក ចិត សុផល ម្ដងហើយម្ដងទៀត ករណីទំនាស់ដណ្ដើមដីកេរ្ត៍ ខ្មោចប្រពន្ធរវាងបងថ្លៃនិងប្អូនថ្លៃបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងខេត្តកំពង់ឆ្នាំង។


ចាស់បុរាណនាំគ្នានិយាយតៗគ្នាថា ក្តិចចំសាច់ខ្លួនឯងទើបដឹងឈឺប៉ុណ្ណា


-អ្នកស្រីយ៉ា ស្រីហ្វាស់ ដែលត្រូវជាប្រពន្ធក្រោយរបស់ ពិរុទ្ធជន ចិត សុផល បានរៀបរាប់ទាំងទឹកភ្នែកថា គ្រួសារ របស់គាត់ថ្វីត្បិត ក្រីក្រ រកព្រឹកខ្វះល្ងាច ក៏ពិតមែន តែពួកគាត់ មិនដែលទៅបំពានអ្នកដទៃឡើយ ចុះហេតុអ្វី ពួកគាត់ មកជួបរឿងអយុត្តិធម៌ ធ្វើឲ្យ ព្រាត់ប្រាស់គ្រួសារម្ដងហើយម្ដងទៀតបែបនេះ ។


-បើតាមការបញ្ជាក់របស់ក្រុមគ្រួសារលោក ចិត សុផល បានឲអ្នកសារព័ត៌មានដឹងថា មូលហេតុដែលបណ្ដាលឲ្យតុលាការឃុំខ្លួនប្ដីគាត់ម្ដងហើយម្ដងទៀតដោយសារការ ចេញ ប័ណ្ណកម្មសិទ្ធិ របស់មន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង ឲទៅភាគីម្ខាងទៀត ក្រោមរូបភាពមិនប្រក់ក្រតី។


ដោយរូបភាព មិនប្រក្រតី ខាងលើនេះគ្រួសារលោក ចិត សុផល បានដាក់ពាក្យបណ្ដឹងប្ដឹង ប្រធានមន្ទីរ ដែនដី ទៅរដ្ឋបាលខេត្តកំពង់ឆ្នាំងរួចហើយ និងកំពុងពឹងពាក់មេធាវីការពារក្រីជូនជនក្រីក្រប្ដឹងទៅ ស្ថាប័នផ្សេងទៀត ដើម្បីស្វែងរកយុត្តិធម៌ជូនប្ដីរបស់គាត់ ។


-សូមបញ្ជាក់ផងដែរថា មន្ទីរដែនដីខេត្តកំពង់ឆ្នាំង ក្រោមការគ្រប់គ្រងរបស់ លោក លី សុភា ជាប្រធាន គឺមានភាពមិនប្រក្រតី ជាច្រើនករណី ជាក់ស្ដែងដូចជា ការចេញប័ណ្ណកម្មសិទ្ធិ បំពានលើដីរបស់ក្រសួងការពារជាតិ នៅចំណុចភូមិត្រោកលិចឃុំ ស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាដេីម។ល។


គាត់បន្ថែមទៀតថាដីក្រសួងការពារជាតិមានចំណា ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោផងនៅគេហ៊ានបំពាន ទម្រាំពួកគាត់ជាប្រជាពលរដ្ឋ ក្រីក្រ រកព្រឹកខ្វះល្ងាច គ្មានអ្វីជារឿងលំបាករបស់គេឡើយ។


-ចុងក្រោយក្រុមគ្រួសារលោក ចិត សុផល សូមលើកម្រាមដៃ ១០ គោរពដល់ថ្នាក់ដឹកនាំសូមមេត្តាជួយស្វែងរកយុត្តិធម៌ជូនប្ដីគាត់ដោយក្តីអនុគ្រោះជាទីបំផុតុំ។


-ព័ត៌មានខាងលើនេះ យើងខ្ញុំអ្នកសារព័ត៌មាន រង់ចាំការ បកស្រាយពីលោក ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំងជានិច្ច ប្រសិនបើការលើកឡើងរបស់ក្រុមគ្រួសារលោក ចិត សុផល ផ្ទុយពីការពិត ៕









 

No comments:

Post a Comment

Pages