ជារឿងគួរឱ្យស្អប់ខ្ពើមនិងស្មោកគ្រោគបំផុតចំពោះទង្វើគ្មានគុណធម៌របស់ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង🤔 - YKN NEWS

Breaking

Saturday, September 23, 2023

ជារឿងគួរឱ្យស្អប់ខ្ពើមនិងស្មោកគ្រោគបំផុតចំពោះទង្វើគ្មានគុណធម៌របស់ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង🤔

ខេត្តកំពង់ឆ្នាំង÷ រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើយន្តការក្នុងការលុបបំបាត់មន្ត្រី ទាំងឡាយណាដែលអនុវត្តផ្ទុយពីរតួនាទី ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គម ដោយយកអភិក្រមទាំង៥មកអនុវត្ត÷

១ ឆ្លុះកញ្ចក់

២ ងូតទឹក

៣ ដុះក្អែល

៤ ព្យាបាល

៥ វះកាត់

ដើម្បីអនុវត្តទៅលើមន្ត្រី ខិលខូច។


- ជាក់ស្ដែងនៅក្នុងខេត្តកំពង់ឆ្នាំង លោក លី សុភា ប្រធានមន្ទីររៀបដែនដី មិនបានយកតួនាទី ដែលរាជរដ្ឋាភិបាល ផ្ដល់ជូនមកបម្រើពលរដ្ឋទេ បែរជា ឃុបឃិតគ្នាជាប្រព័ន្ធ បង្កើត ជារឿង ចាប់ប្រជាជន ក្រីក្រ ដាក់ពន្ធនាគារ ដើម្បី រំលោភយក ដី ២កន្លែង ស្ថិតនៅភូមិស្រាខ្ពស់ ឃុំ ពង្រ ស្រុក រលាប្អៀរទៅវិញ។


-ទង្វើ គ្មានគុណធម៌ របស់លោកប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំងត្រូវបានបែកធ្លាយជាសាធារណៈបន្ទាប់ពីប្រជាពលរដ្ឋ១រូបត្រូវបានតុលាការចាប់ឃុំខ្លួនក្នុងពន្ធនាគារតាមអំណាចសាលក្រម ស្ថាពរ របស់តុលាការខេត្តកំពង់ឆ្នាំង។


សូមបញ្ជាក់ផងដែរថាដើមចមឈានទៅដល់ការចាប់ខ្លួនលោក ចិត សុផលដាក់ពន្ធនាគារបាន ដោយមូលហេតុលោក លី សុភា ប្រធានមន្ទីរដែនដី បានចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ (មិនប្រក្រតី) ចំនួន២ច្បាប់ ឱ្យទៅភាគី អ្នកស្រី កែ សាមិត្ត ដែលជាគូរទំនាស់លោក ចិត សុផល÷


ទី១ : វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុលេខ : ០៤០៦០៧០៣-០៩៧៧


ទី២:វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុលេខ : ០៤០៦០៧០៣-១០៥៦


ក្រោយពីអ្នកស្រី កែ សាមិត្ត ទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចលនៈវត្ថុទាំង២ប្លង់ខាងលើនេះរួចហើយ អ្នកស្រីមានដេីមទន់ ប្តឹងលោក ចិត សុផល ទៅតុលាការដោយចោទប្រកាន់ ពីបទ(លួចលក់អចលនៈវត្ថុដែលមិនមែនជារបស់ខ្លួន)តែម្ដង។


ក្រោយពីមានការប្ដឹងផ្ដល់គ្នាជាបន្តបន្ទាប់អូសបន្លាយរយៈពេល ៥ទៅ៦ ឆ្នាំសារព័ត៌មានក៍បានផ្សាយពីរឿងមិនប្រក្រតីខាងលើ ជាបន្តបន្ទាប់តែលោក លី សុភា ធ្វើមិនដឹង ធ្វើមិនឮ អត់ខ្វល់ ។


ចំណុចមិនដឹង មិនឮ មិនខ្វល់ ខាងលើនេះ ស បញ្ជាក់ឲ្យឃើញ ពីទង្វើរបស់លោក លី សុភា ប្រធានមន្ទីរដែនដី ពិតជាមានចេតនាឃុបឃិត គ្នា ជាប្រព័ន្ធ ក្នុងការ រៀបចំឯកសារ ភូទកុហក់តុលាការ  ដេីម្បីចាប់ខ្លួនលោក ចិត សុផល ដាក់ពន្ធនាគារ រំលោភយកដីទាំង២កន្លែងនោះយ៉ាងពិតប្រាកដ។


រឿងរ៉ាវខាងលើនេះក្រុមគ្រួសាររងគ្រោះនិង មហាជន ស្នើសុំ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង.ឯកឧត្តម សាយ សំអាល់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី.ពិសេស សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ ជូនគ្រួសារ គាត់ផងពីព្រោះថាចាប់តាំងពីប្ដីរបស់គាត់ត្រូវបានចាប់ខ្លួនទៅ គ្មានជំហរគ្រួសាររកស៊ីចិញ្ចឹមកូនទេ។

ម្យ៉ាងទៀតស្នើសុំ រាជរដ្ឋាភិបាល អនុវត្ត អភិក្រម ទី៥ ចំពោះបុគ្គល លី សុភា ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំងរូបនេះ ដើម្បីកុំឲ្យមន្ត្រីដទៃទៀតយកគំរូតាម៕











 

No comments:

Post a Comment

Pages