លោក លី ឡា ប្រធានរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំងនៅសកម្មភាពក្រុមការងារ - YKN NEWS

Breaking

Tuesday, September 5, 2023

លោក លី ឡា ប្រធានរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំងនៅសកម្មភាពក្រុមការងារ

លោក លី ឡា ប្រធានរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំងនៅសកម្មភាពក្រុមការងារធ្វើនៅថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣នេះជូនថ្នាក់ដឹកនាំខេត្តដូចខាង

-ក្រុមទី១៖មន្ត្រីចំនួន២រូប បានចូលរួមវគ្គបណ្តុះបណ្តាលការងារវាររីវប្បកម្មរបស់ក្រុមហ៊ុននីរ៉ាស់នៅខេត្តសៀមរាប មានអ្នកចូលរួមសរុប២៥នាក់ ស្រី៥នាក់ ។

-ក្រុមទី២៖ ដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរស្រុកជលគិរី បា នចុះរៀបចំបោះឆ្នោតជ្រើសរើសគណះកម្មការសហគមន៍នេសាទ នៅសហគមន៍នេសាទនេសាទអន្លង់មេត្រីសែនជ័យ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី មានអ្នកចូលរួមសរុបចំនួន៥១២នាក់ ស្រី២០២នាក់។ ជាលទ្ធផលយើងបានជ្រើសរើសសមាជិកគណះកម្មការសហគមន៍នេសាទបានចំនួន១៣នាក់ ស្រី០នាក់។

-ក្រុមទី៣៖ ដឹកដោយលោក ម៉ប សាម៉ុន នាយរងខណ្ឌ សហការជាមួយគណះបញ្ជការឯកភាពស្រុកកំពង់លែង និង សហគមន៍ នេសាទ កម្លាំងសរុប២៧នាក់ និងប្រើប្រាស់បាឡាស្មាច់៩គ្រឿង 

បានចុះប្រតិបត្តិការ ក្នុងភូមិសាស្រ្តឃុំផ្លូវ ទូក និងឃុំប្រឡាយមាស ត្រង់ចំណុច វាលភក់ ស្រុកកំពង់លែង។

    ក្រុមការងារបានឯកភាពគ្នា ចុះរុះរេីរបាំងសាច់អួននៅនឹងកន្លែង។

-ក្រុមទី៤៖ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ សហការជាមួយរដ្ឋបាលជលផលថ្នាក់កណ្តាល កម្លាំងចូលរួម៩នាក់ និងប្រើប្រាស់បាឡាស្មាច់០២គ្រឿង បានចុះប្រតិបត្តិការនៅចំណុចភូមិសេះស្លាប់ និងភូមិកំពង់អួរ ឃុំឆ្នុកទ្រូ ប្រទះឃើញបទល្មើសរបាំងសាច់អួន។ ក្រុមការងារបានឯកភាពគ្នា ចុះរុះរេីរបាំងសាច់អួននៅនឹងកន្លែង។

វត្ថុតាងសម្រេចបានរួមមាន៖

រុះរើរបាំងសាច់អួនចំនួន ៨កន្លែង ប្រវែង ១០០០ម លបលូសាច់អួន ១៤មាត់បង្គោល ៤២០ ដេីម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន៣០ គីឡូក្រាម ។

សូម​ឯកឧត្ដម​មេត្តាជ្រាបជារបាយការណ៍។










 

No comments:

Post a Comment

Pages