លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងសហការី ​ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី​​៦ នៅវត្តសន្តិភាព - YKN NEWS

Breaking

Wednesday, October 4, 2023

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងសហការី ​ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី​​៦ នៅវត្តសន្តិភាព

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ  វីរៈស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៨ លោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនទាំង២ និងសហការី បានធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តសន្តិភាព ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ 


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងសហការី បាននាំនូវយកទេយ្យទាន សម្ភារប្រើប្រាស់ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា មានបច្ច័យចំនួន ៤,២៧០,០០០រៀល, អង្ករ ១០០គីឡូក្រាម, មី ០៥កេស,ទឹកក្រូច ០៥កេស, ទឹកសុទ្ធ ០៥កេស, ត្រីខ ៥យួរ, ប្រេងឆា ១០លីត និងស្ករស ១០គីឡូក្រាម។






 

No comments:

Post a Comment

Pages