ថ្ងៃចេញផ្សាយៈទី៦ ខែ ឧសភា ២០២៤នេះ។
ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា! បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង នៅក្បែរកែងផ្លូវលេខ ១១៣.K ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតានទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! ក៏ដូចប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ ដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងដូចជា(ហ្គេមបាញ់ត្រី)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងប្រុស ស្រី ក្មេងចាស់ចូលលេងគគ្រឹកគគ្រេង គ្មានទប់ស្កាត់ និងបង្ក្រាបឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ កំពុងមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុខទុក និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
ហេតុ ដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជាមហា ជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគស្នងការរង និងស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែង នៅក្បែរកែងផ្លូវលេខ ១១៣.K ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ ផង គ្រប់គ្រង ដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ៕
No comments:
Post a Comment