កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក បង្ក្រាប មុខសញ្ញាជួញដូរ រក្សាទុកថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ - YKN NEWS

Breaking

Saturday, March 8, 2025

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក បង្ក្រាប មុខសញ្ញាជួញដូរ រក្សាទុកថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់

ថ្ងៃសុក្រ៩ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ កោះញែក,ថ្ងៃ០៧ ខែមីនា ឆ្នាំ២០២៥

   ➡️  កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកោះញែក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែសង្គម និងប៉ុស្តិ៍នគរបាលរដ្ឋបាល រយ៉។

●ដោយមានការចង្អុលបង្ហាញពី លោក ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។

  ●ដោយមានការ សម្របសម្រួលនិតិវិធីពី លោក ស៊ាវ ងីឈាន់  ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី។


 - លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន

 -ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកកោះញែក

  ⛔️ដឹកនាំ កម្លាំងអធិការដ្ឋានគរបាលស្រុកកោះញែកផ្ទាល់ដោយ លោក វរសេនីយ៍ទោ អេង ហាក់គ័ង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក។ បង្ក្រាប មុខសញ្ញាជួញដូរ រក្សាទុកថ្នាំញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឌឿ លឿ ភេទប្រុស កើតឆ្នាំ១៩៨៩ មុខរបរ តៃកុងអេស្ការវើទរ័ ស្រុកកំណើតនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 

បច្ចុប្បន្ន នៅបំរើការបើកគ្រឿងចក្រអេស្ការ នៅក្រុមហ៊ុនថាច់ហ្វូតស្ថិតនៅទឹកដី ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ឃាត់ខ្លួននៅចំណុចក្រុមហ៊ុន ថាចហ្វូត បានធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន លទ្ធផល(_)អវិជ្ជមាន

     👉🔎💊បានចាប់យកវត្ថុតាងចាប់យករួមមាន៖

១-ជាក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ធំ ទម្ងន់មិនទាន់ថ្លឹង ក្រាម ។

២-ទូរស័ព្ទចំនួន០១គ្រឿង (.ម៉ាកoppo ១គ្រឿង , ពណ៌សរ ។

៣-អត្តសញ្ញាណប័ណ្ណជាតិខ្មែរ១សន្លឹក

៤.កាបូបដៃ១គ្មានប្រាក់ចំនួន១

៥.កាតចាក់វ៉ាក់សាំងកូវីតចំនួន១

៦.កំប៉ុងជ័រពណ៍ខ្មៅដាក់ថ្នាំញៀនចំនួន១

៧.ប្រអប់ក្រដាសវេចខ្ចប់ចំនួន១

 ➕️ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ចាត់ការតាមនីតិវិធីច្បាប់បន្ត៕





 

No comments:

Post a Comment

Pages