ហេតុអ្វីក៏បងរត់ចោលអូន🏃🏃🏃និពន្ធនាយករងសារព័ត៌មានwww.vcnhot news.com បានរត់ចោលប្រពន្ធ បន្ទាប់ពីកងកម្លាំងយោធាចុះទៅបង្ក្រាប ករណីឆក់ត្រជាក់ជាក់ស្ដែង!!! - YKN NEWS

Breaking

Tuesday, June 17, 2025

ហេតុអ្វីក៏បងរត់ចោលអូន🏃🏃🏃និពន្ធនាយករងសារព័ត៌មានwww.vcnhot news.com បានរត់ចោលប្រពន្ធ បន្ទាប់ពីកងកម្លាំងយោធាចុះទៅបង្ក្រាប ករណីឆក់ត្រជាក់ជាក់ស្ដែង!!!

ស្រុកជល់គីរី÷យោងតាមការបញ្ជាក់របស់លោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ថា÷នាយប់ថ្ងៃទី ១៧ខែមិថុនាឆ្នាំ ២០២៥ កងកម្លាំង យោធារបស់លោកបានចុះល្បាតនៅតាមគោលដៅមួយចំនួនក្នុងស្រុកជល់គីរី ក៍ប្រទះឃើញប្ដីប្រពន្ធពីរនាក់កំពុងប្រើប្រាស់មធ្យោបាយទូកបាឡាស្មាច់១គ្រឿង ធ្វើសកម្មភាពលួចឆក់ត្រជាក់ ខុសច្បាប់។


 បន្ទាប់ពីឃើញកងកម្លាំងល្បាតភ្លាម ប្ដីប្រពន្ធពីរនាក់នោះបានបើកបាឡាស្មាច់រត់គេចខ្លួន រំពេចនោះកម្លាំងល្បាតក៍ដេញតាមស្ទាក់ចាប់បាននៅចំណុច(48P VU81411,44726)

ស្ថិតនៅភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង តែ បុរសជាប្ដីបានលោតឡើងគោគរត់គេចខ្លួនបាត់បន្សល់ទុកតែប្រពន្ធនិងវត្ថុតាងឧបករណ៍ល្មើសនៅនឹងកន្លែងប៉ុណ្ណោះ។


ក្រោយពេលបង្ក្រាបបានកងកម្លាំងយោធាបានសាកសួរជនល្មេីសជាប្រពន្ធទើបដឹងថា អ្នកដែលប្រព្រឹត្តបទល្មើសនេសាទឆក់ត្រជាក់នោះជាប្ដីគាត់មានឈ្មោះ ម៉ាវ ឌឿន តួនាទីជានិពន្ធនាយករងសារព័ត៌មាន www.vcn hotnews.com ។


បច្ចុប្បន្នជនល្មើសជាប្រពន្ធនិងវត្ថុតាងត្រូវបានកងកម្លាំងគោលដៅប្រគល់ជូនទៅជំនាញជលផលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមផ្លូវច្បាប់ ចំណែកឯជនល្មើសជាប្ដីដែលបានរត់គេចខ្លួនកងកម្លាំងយោធាស្នើសុំឲ្យជំនាញជលផលស្រាវជ្រាវបន្តដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់។


-បញ្ជាក់: ដុំឆក់និងដងឆក់ត្រូវបានជនល្មើសទម្លាក់ចោលទៅក្នុងទឹក




 

No comments:

Post a Comment

Pages