ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវ និងប្រឡាយ ក្នុងក្រុងបាត់ដំបង - YKN NEWS

Breaking

Wednesday, July 23, 2025

ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវ និងប្រឡាយ ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀតចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ក្នុងនោះរួមមានផ្លូវក្នុងគម្រោងADB និងផ្លូវក្រៅគម្រោងដើម្បីពិនិត្យលទ្ធភាពជួសជុលកែលម្អជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ។ ចំពោះផ្លូវដែលកំពុងជួបការលំបាកនឹងត្រូវបន្តជួសជុលប្រើប្រាស់ជាបណ្ដោះអាសន្នដើម្បីសម្របសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយរៀបចំសាងសង់ថ្មីជាបន្តបន្ទាប់។ 

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានអញ្ជើញពិនិត្យស្ថានភាពប្រឡាយវត្តលៀប ដើម្បីស្តារឡើងវិញផងដែរ និងសំណូមពរឱ្យបងប្អូនទាំងអស់បងប្អូនដែលតាំងទីលំនៅលើប្រឡាយទឹកផ្លាស់ប្តូរទៅទីតាំងផ្សេងដើម្បីឱ្យរដ្ឋស្តារប្រឡាយឡើងវិញរំដោះទឹកលិចក្រុងនិងតំបន់មួយចំនួននៅពេលភ្លៀងខ្លាំងម្តងៗ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង






 

No comments:

Post a Comment

Pages