ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាំយកទានវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល - YKN NEWS

Breaking

Saturday, July 12, 2025

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាំយកទានវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីក្រោមឱវាទ បាននាំយកទានវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា។

ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ






 

No comments:

Post a Comment

Pages