ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនិយាមប្រតិបត្តិសម្រាប់អនុវត្តក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ - YKN NEWS

Breaking

Tuesday, July 15, 2025

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនិយាមប្រតិបត្តិសម្រាប់អនុវត្តក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ

 

នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការដឹកនាំរួម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនិយាមប្រតិបត្តិសម្រាប់អនុវត្តក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋានទាំង៨ប្រធានក្រុមប្រតិបត្តិការណ៍ទាំង៥ក្រុម និងសមាជិកក្រុមប្រតិបត្តិការណ៍ជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក អញ្ជើញមានមតិបើកកម្មវិធី និងអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងជាប្រធានក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម ឡើងអំណាន និយាមប្រតិបត្តិសម្រាប់អនុវត្តក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ ជូនអង្គប្រជុំជ្រាប។ ជាបន្តក៏មានការចូលរួមមតិយោបល់ឯកឧត្តមអគ្គនាយករង និងសមាជិកនៃអង្គប្រជុំពាក់ព័ន្ធទាក់ទង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបញ្ជាក់ថាការបង្កើតនិយាមប្រតិបត្តិនេះក៏នឹងបម្រើជាត្រីវិស័យតម្រង់ទិស ដល់មន្រ្តីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមន្រ្តីស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់ឱ្យមានការយល់ដឹងនូវ បទវិន័យកងកម្លាំង និងរបៀបក្នុងការចុះប្រតិបត្តិការ ដែលប្រកបដោយសីលធម៌វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ និងកិត្តិយស របស់កងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចចម្រុះ ក្នុងការប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានផ្សេងៗ និងប្រជាពលរដ្ឋ។

ចុងបញ្ជប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បាននាំប្រសាសន៍របស់ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម បានអរគុណដល់ក្រុមការងារទាំងអស់ ជាពិសេសឯកឧត្តមអគ្គនាយករង ប្រធានក្រុមប្រតិបត្តិការនីមួយៗ ដែលខិតខំលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតីប្រឹងប្រែងក្នុងការចុះប្រតិបត្តិការនាពេលកន្លងមក និងជូនពរដល់ក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ពេលចុះបំពេញបេសកកម្ម៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍







No comments:

Post a Comment

Pages