នៅរសៀលថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទី លោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្គាបប្រចាំ ខែមិថុនា និងលើកទិសដៅការងារ ខែកក្ដដា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនោះដែរលោកអធិការ បានផ្សព្វផ្សាយផែនការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងផ្តល់ឲ្យផ្នែកជំនាញនីមួយៗ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ពង្រឹងលើការត្រួតពិនិត្យកម្លាំង ដើម្បីចេញល្បាត ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។
Wednesday, July 16, 2025

Home
ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្គាបប្រចាំ ខែមិថុនា និងលើកទិសដៅការងារ ខែកក្ដដា ឆ្នាំ២០២៥
កិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្គាបប្រចាំ ខែមិថុនា និងលើកទិសដៅការងារ ខែកក្ដដា ឆ្នាំ២០២៥
Subscribe to:
Post Comments (Atom)
Author Details
YKN HOT NEWS
ទូរសព្ទ័លេខ៖ 012651655-0973344448-081708811
No comments:
Post a Comment