សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាតិកំពូលៗអញ្ជើញចូលរួមពិធីបុណ្យ សម្តេច ជា ស៊ីម និងលោកជំទាវ (ថ្ងៃទី២) - YKN NEWS

Breaking

Wednesday, July 2, 2025

សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាតិកំពូលៗអញ្ជើញចូលរួមពិធីបុណ្យ សម្តេច ជា ស៊ីម និងលោកជំទាវ (ថ្ងៃទី២)

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងឥស្សរជនជាតិកំពូលៗ បានយាង និងអញ្ជើញចូលរួមក្នុងពិធីសាសនាផ្សេងៗ 

រួមទាំងពិធីបង្សុកូល និងរាប់បាត្រ ក្នុងពិធីបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ 

វត្តមានសម្ដេចតេជោ និងឥស្សរជនជាតិកំពូលៗអញ្ជើញចូលរួមនាឱកាសនោះ ត្រូវបានទទួលគាវរកិច្ចនិងស្វាគមន៍ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ត្រូវជាកូន ក្មួយ ចៅៗ របស់សម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ។ សម្ដេចតេជោ រួមទាំងឥស្សរជនជាតិកំពូលៗ បានចូលអុជធូប បួងសួងនៅចេតិយតម្កល់អដ្ឋិធាតុ ដើម្បីសម្ដែងការគោរពដ៍ខ្ពង់ខ្ពស់ចំពោះសម្តេច ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបបខ្មែរក្រហមរំដោះប្រជាជននិងប្រទេសជាតិ និងបន្តរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិនៅគ្រប់ដំណាក់កាល៕







 

No comments:

Post a Comment

Pages