នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីបច្ចេកទេស អញ្ជើញចូលរួមកិច្ចប្រជុំការងារធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅសាលប្រជុំ “ខ” អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំនេះ បានរៀបចំឡើង ក្រោមសហធិបតី ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកស្រី Patrical Ongpin នាយិកាអង្គការUNAIDS ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងលោក លោកស្រីមន្ត្រីជំនាញបច្ចេកទេស ក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ នៃក្រសួងមហាផ្ទៃ តំណាងគ.ជ.អ.ប. មជ្ឈមណ្ឌលជាតិ NCHADS មូលនិធីសកល (Global Fund) ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៥៧រូប ស្រី ១៨រូប។
កិច្ចប្រជុំនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធានាវឌ្ឍនភាពដែលបានសម្រេចកន្លងមក និងការបង្កើននូវប្រសិទ្ធភាពមាត្រដ្ឋាននៃសន្ទុះឆ្ពោះទៅរកការសម្រេចបាននូវការប្តេជ្ញាចិត្តក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។





No comments:
Post a Comment