ទីតាំងភ្នាល់ទឹកភ្លៀង ស្ថិតនៅសង្កាត់ ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ចាប់ផ្តើមដំណើការវិញហើយ តែមិនទាន់ឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបនៅឡើយទេ.!!! - YKN NEWS

Breaking

Tuesday, May 10, 2022

ទីតាំងភ្នាល់ទឹកភ្លៀង ស្ថិតនៅសង្កាត់ ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ចាប់ផ្តើមដំណើការវិញហើយ តែមិនទាន់ឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបនៅឡើយទេ.!!!

រាជធានីភ្នំពេញ៖ បើយោងប្រភពច្បាស់ការបានដឹងថា ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងស្ថិតនៅសង្កាត់ ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ដែលលេងចំកណ្តាលរាជធានីភ្នំពេញ ចាប់ផ្តើមដំណើការហើយ ជារៀងរាល់ថ្ងៃ ដែលអ្នកលេងភ្នាល់ដាក់ប្រាក់ម្តងៗ "រាប់ពាន់ ម៉ឺនដុល្លារ" មិនតែប៉ុណ្ណោះ អ្នកលេងភ្នាល់ទឹកភ្លៀង សុទ្ធសឹងជាអ្នក អាជីវករធំៗ ឧកញ៉ា អាជ្ញាធរ រួមនិងសមត្ថកិច្ចមួយចំនួនតូចផងដែរ ដោយមេទឹកភ្លៀង គេប្រើប្រាស់ម៉ាស៊ីនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុទាក់ទងទំនើប ជាងសមត្ថកិច្ចទៅទៀត។ គួរំលឹកផងដែរថា ទីតាំងល្បែងទាំងនេះ ជាប្រភពដើមចម ផ្តើមចេញអោយមានបទល្មើស កើតមាននៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុត ដែលពួកគាត់ទាំងអស់នោះ ជាអ្នកលេងល្បែងភ្នាល់សោះ.! តែបែរជា ពួកគាត់មានសិទ្ធកាន់វិទ្យុទាក់ទង មានរហូតដល់រាប់ពាន់គ្រឿង។


ប្រភពបានបញ្ជាក់អោយដឹងយ៉ាងច្បាស់ថា៖ ម្ចាស់ទីតាំងបើកលេងភ្នាល់ទឹកភ្លៀងខាងលើឈ្មោះ (ហ៊ា សួរ) ដែលជាអ្នកមានអំណាចម្នាក់ នៅក្រុងភ្នំពេញ ដែលជាអ្នកបើកលេងរាប់ឆ្នាំមកហើយ អោយតែដល់រដូវភ្លៀងធ្លាក់ (ចាប់ពីខែ៤-ដល់ខែ៩) ទើបគេឈប់លេង។


អាស្រ័យហេតុនេះ សំណូមពរដល់ លោក ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិ​បាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តា ចាត់វិធានការ ដាក់កម្លាំង ចុះ បង្ក្រាបទីតាំងខាងលើផងទាន ដើម្បី​​រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនសង្គមជាតិ៕







 

No comments:

Post a Comment

Pages