តេីជាការបើកដៃពីលោក លែង សំអេត អនុប្រធានមន្ទីរបរិស្ថាន មែនទេ ... - YKN NEWS

Breaking

Tuesday, March 8, 2022

តេីជាការបើកដៃពីលោក លែង សំអេត អនុប្រធានមន្ទីរបរិស្ថាន មែនទេ ...

អង្គភាពសារព័ត៌មាន

យុវជនកម្ពុជាYKN.news

ចេញផ្សាយថ្ងៃទី០៨.០៣.២០២២

តេីជាការបើកដៃពីលោក លែង សំអេត អនុប្រធានមន្ទីរបរិស្ថាន មែនទេ ...?                            ដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ទំហំជាង30ហិចតា ឋិតនៅចំណុច ថ្មប្រតើត .ចំណុចអូរចាប់ប្រាំង និងចំណុចអូដីខ្មៅ ក្នុងភូមិដំណាក់ខ្លុង ឃុំ ក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំងត្រូវបានឈូសឆាយទន្ទ្រានយកធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យដោយគ្មានការបង្ក្រាបពីជំនាញបរិស្ថានឡើយ បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យអ្នកសារព័ត៌មានយើងដឹងថាមន្ត្រីបរិស្ថាននៅទីនោះគឺមិនបង្ក្រាបបទល្មើសទេភាគច្រើនដើរទៅយកតែលុយដាក់ហោប៉ៅចែកគ្នាតែប៉ុណ្ណោះ ។        ជាក់ស្តែងដូចជាករណីខាងលើនេះដីក្នុងដែនជម្រកសត្វព្រៃដល់ទៅជាង 30 ហិចតា ឈូសព្រៃឡើងរលោងហេតុអ្វីមន្ត្រីបរិស្ថានប្រចាំការទីនោះមិនដឹង                                                         ថាគេការឈូសឆាយ។                     ចំពោះករណីនេះ សូម ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជួយពិនិត្យមេីលឱ្យបានល្អិតល្អន់ដើម្បីការពារ  ធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងមូល។                             ម្យ៉ាងទៀតគួរតែ កោសខ្យល់ មន្ត្រីបរិស្ថានដែលទទួលបន្ទុកកិច្ចការងារនោះ ហ្នឹងឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។     កន្លងមកប្រជាពលរដ្ឋមួយចំនួនដែលចូលទៅកាប់គាស់ក្នុងដែនជម្រកសត្វព្រៃ មន្ត្រីទាំងនោះ បានចាប់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រហូតមានប្រជាពលរដ្ឋខ្លះជាប់គុកជាប់ច្រវ៉ាក់ថែមទៀត ។









 

No comments:

Post a Comment

Pages