តើលោកផល្លីមានអំណាចខ្លាំងប៉ុណ្ណា ទើបហ៊ានបើកល្បែងសង្វៀនបញ្ជល់មាន់បានយ៉ាងរលូននៅស្រុកព្រែកប្រសព្វខេត្តក្រចេះយ៉ាងនេះ - YKN NEWS

Breaking

Monday, March 7, 2022

តើលោកផល្លីមានអំណាចខ្លាំងប៉ុណ្ណា ទើបហ៊ានបើកល្បែងសង្វៀនបញ្ជល់មាន់បានយ៉ាងរលូននៅស្រុកព្រែកប្រសព្វខេត្តក្រចេះយ៉ាងនេះ

ខេត្តក្រចេះ#ប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខេត្តក្រចេះមានការងើងឆ្ងល់យ៉ាងខ្លះថាហេតុអ្វីបានជាលោកផល្លីបុណ្យរិទ្ធីដល់ថ្នាក់ណាទើបបានជាលោកនេះបើកសង្វៀនបញ្ជល់មានបានយ៉ាងរលូនហ៊ានធ្វើផ្ទុយពីអនុសាស្រ្តរបស់រាជរដ្ឋាភិបាលដែលខំទប់ស្កាត់ល្បែងសុីសងដែលនាំឱ្យកើតមានឡើងនៅអំពើរចោរកម្មកាប្រើរប្រាស់អំពើរហិង្សារនៅក្នុងក្រុមគ្រួសារបង្កភាពអាណាបតេយ្យក្នុងសង្គមក៏ដូចជាហ៊ានល្មើសនិងបំរាមរបស់រាជរដ្ឋាភិបាល៣កុំ៣ការពារនិងហាមការជួបជុំដែលបង្កឱ្យរីករៀលដាលនៅការឆ្លងជំងឺកូវិត១៩ដែលសង្គមជាតិកំពុងរិះរកវិធីដើម្បីទប់ស្កាត់ក្នុងការឆ្លងយ៉ាងគុំហ៊ុកសព្វថ្ងៃនេះ។

តើវង់ល្បែងដែលលោកផល្លីបើកលែងយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីស្រុកព្រែកប្រសព្វនេះបានជ្រៀបដល់ឯកឧត្តមអភិបាលខេត្តក្រចេះដែរឬទេ?

បើតាមប្រភពព័ត៌មានបានប្រាប់មកអង្គភាពសារព័ត៌មានយើងឱ្យដឹងថា មិនខ្វះទេអ្នកដែលរាយការណ៏ជូនលោកម៉ក់ប្រុសមេប៉េអឹមស្រុកព្រែកប្រសព្វរាប់មិនអស់ទេតែដូចពាក្យចាស់លោកថាកោកៗសឹកតែត្រដោកឆ្អែតតែពោះក្របីនោះ។ទាក់ទិនទៅនិងបញ្ហាខាងលើនេះប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះបានបន្តប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថែមទៀតថា លោកផល្លីនេះបានទំនាក់ទំនងជាមួយនិងសមត្ថកិច្ចគ្រប់ជំនាញអស់ហើយទើបគេហ៊ានបើកលែងល្បែងផ្ទាល់បញ្ជាល់មាន់និងអាប៉ោងដោយគ្មានខ្លាចញញើតអ្នកណានោះ នេះបើសិនជាដូចសេចក្តីរាយការណ៏ប្រាប់ដូច្នេះមែននោះ តើឯណាទៅគោលនិយោបាយភូមិឃុំមានសុវត្តិភាពនោះ សូមឯកឧត្តមអភិបាលខេត្តក្រចេះមេត្តាដាក់បទបញ្ជាមកមន្ត្រីថ្នាក់ក្រោមរបស់ឯកឧត្តមចុះមកមើលទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងដ៏ធំរបស់លោកផល្លីដែលមានទីតាំងនៅក្នុងភូមិតាម៉ៅ ឃុំកំពង់គរ ស្រុកប្រសព្វនេះផងក្នុងនាមឯកឧត្តមជាគណ:អភិបាលខេត្តក្រចេះនេះទាំងមូល នេះជាការទទូចស្នើរសុំរបស់ប្រជាពលរដ្ឋទាំងមូលនៅក្នុងខេត្តក្រចេះ។

អង្គភាពយើងខ្ញុំមិនមានចេតនាណាមួយក្នុងការរិះគុនជាន់ពន្លីកមន្រ្តីស្ថាប័ណ្ណណាមួយឡើយគឺរិះគុនក្នុងការស្ថាបនាស្របតាមច្បាប់របបនៃសារព័ត៌មានតែប៉ុណ្ណោះ។


 

No comments:

Post a Comment

Pages