ឈ្មោះ សុខ គឹមម៉េង .ហៅ សុខ គឹមចាយ ពិតជាថ្លើមធំ​មែនហ៊ាន​បើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងសុីសងនៅក្នុង កាស៊ីណូ(សុខ គឹមម៉េង)ហៅសុខចាយ បានយ៉ាងគគ្រឹកគគ្រេងអាជ្ញាធរមានសមត្ថកិច្ច ហាក់មិនមានចំណាត់ការមកលើទីតាំងមួយឡើយ - YKN NEWS

Breaking

Sunday, February 27, 2022

ឈ្មោះ សុខ គឹមម៉េង .ហៅ សុខ គឹមចាយ ពិតជាថ្លើមធំ​មែនហ៊ាន​បើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងសុីសងនៅក្នុង កាស៊ីណូ(សុខ គឹមម៉េង)ហៅសុខចាយ បានយ៉ាងគគ្រឹកគគ្រេងអាជ្ញាធរមានសមត្ថកិច្ច ហាក់មិនមានចំណាត់ការមកលើទីតាំងមួយឡើយ

(ខេត្តកំពត) ៖ ទីតាំង​ល្បែងសុីសងបញ្ចល់មាន់និងអាប៉ោង ខុសច្បាប់ និងល្បែងគ្រប់ប្រភេទផ្សេងទៀត កំពុងបើកដៃឲ្យពលរដ្ឋនាំគ្នាចូលលេងល្បែងយ៉ាងអនាធិបតេយ្យ ជ្រកក្រោមស្លាក កាស៊ីណូ(សុខ គឹមម៉េង) នៅចំណុច ច្រកព្រំដែនកម្ពុជា​-វៀតណាម​ តន់ហ៊ន់​ ស្ថិតនៅ​ភូមិព្រកក្រឹស ឃុំព្រែកក្រឹស សស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានអាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធ ណា​ហ៊ាន​ហាមឃាត់ឬបង្ក្រាបនោះទេ សង្ស័យខ្លាចប៉ះផលប្រយោជន៍។


ក្រោយ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​សន្ធឹកសន្ធាប់​ បានចូលលេងនៅ​ទីតាំងល្បែងសុីសងខុសច្បាប់ មួយនេះ មហាជន​បង្ហាញ​នូវ​ក្ដីបារម្មថា នឹងកើតមានបញ្ហា​លួច ឆក់ ប្លន់​ អសន្ដិសុខកើតមានឡើង​ដោយ​សារតែទីតាំងល្បែងមួយនេះ​។ ប្រសិនបើកាស៊ីណូនេះមានច្បាប់ ម្ដេច​បាន​ជាមិនគោរពច្បាប់​សោះ បែរជា​បើកដៃរឲ្យប្រជាពលរដ្ឋខ្មែរចូលលេង​ល្បែងបានយ៉ាងពពាក់ពពូនបែបនេះ តើហេតុអ្វី​!បានជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនមានការទប់ស្កាត់នឹងបង្ក្រាប!ទីតាំង​ល្បែងមួយនេះ​ ឬមានអ្វីនៅពីក្រោយ​ខ្នង​។


ជជារៀងរាល់ថ្ងៃទីតាំងល្បែងសុីសងមួយនេះ បានបង្កើតព្រឹត្តិការណ៍ល្បែង​បញ្ជាល់មាន់និង អាប៉ោងខុសច្បាប់ និងល្បែងគ្រប់ប្រភេទ​ទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរនាំគ្នាលេងល្បែងយ៉ាងរំភើយ ដោយគ្មានការរំខាន​ពីសំណាក់​អាជ្ញាធរមានសមត្ថកិច្ច បន្ដិចសោះឡើយ។ ពលរដ្ឋខ្លះ​បានលក់ដីលក់ផ្ទះ​សម្បែង ខណៈពេលចាញ់ល្បែងរាប់ម៉ឺនដុល្លារ​អសអស់ពីខ្លួន ដោយសារលេងល្បែងនៅក្នុង កាស៊ីណូ មួយនេះ​។


កន្លងមកគេឃើញមាន​ភ្នាក់ងារ​ កាស៊ីណូ មួយនេះ បានចេញមក​ដើម្បីសម្របសម្រួល​ជាមួយ​អ្នកសារព័ត៌មាន ដើម្បីជាថ្នូរមិនចុះផ្សាយ​ព័ត៌មាននឹង​ដើម្បីលាក់បាំងពីភ្នែក​មហាជន​តាមរយៈសារព័ត៌មាន​។

ប្រសិន​បើ​មានអង្គភាពសារព័ត៌មានណាហ៊ាន​តែចុះផ្សាយ​បញ្ហា​ប្រជាពលរដ្ឋ​ខ្មែរចូលលេងល្បែង គេនឹងគម្រាមប្ដឹងអ្នកសារព័ត៌មានទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ​ ដើម្បីចាត់ការតាមផ្លូវច្បាប់ជាក់ជាពុំ​ខានឡើយ។


ករណីខាងលើនេះ មហាជន​សូមសំណូម​ពរ​ដល់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជាពិសេស លោក ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត  មេត្តា​ពិនិត្យ​ទីតាំងល្បែង​ស៊ីសងខាងលើនេះផង កំពុងតែប្រព្រឹត្តទង្វើផ្ទុយពីផ្លូវច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា​ ដែល​បានកំណត់​មិនឲ្យប្រជាពលរដ្ឋ​ខ្មែរចូលលេងល្បែងស៊ីសងនោះទេ៕



 

No comments:

Post a Comment

Pages