អ្នកសារពត៌មានម្នាក់ត្រូវបានគេកាប់3កាំបិតបណ្តាលឱ្យរងរបួសធ្ងន់ - YKN NEWS

Breaking

Monday, August 28, 2023

អ្នកសារពត៌មានម្នាក់ត្រូវបានគេកាប់3កាំបិតបណ្តាលឱ្យរងរបួសធ្ងន់

ស្រុក កែវសីម៉ា មណ្ឌលគិរី៖ អ្នកសារពត៌មានម្នាក់ត្រូវបានគេកាប់3កាំបិតបណ្តាលឱ្យរងរបួសធ្ងន់ វេលាម៉ោង 9,30នាទី ថ្ងៃ 26/08/2023  នៅចំណុចដីឡូតង់ខៀវ ស្ថិតនៅក្នុងភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

         សមត្ថកិច្ចឱ្យដឹងថា ករណីហិង្សាដោយចេតនានិងបង្កររបួសស្នាមខាងលើ នគរបាលប៉ុស្តិ៍ស្រែខ្ទុម បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់  ឈ្មោះ កែន កាន ភេទប្រុស អាយុ24ឆ្នាំជនជាតិខ្មែរ មុខរបកម្មករ  ស្នាក់នៅបណ្ដោះ អាសន្ន នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ជនរងគ្រោះឈ្មោះ ដោក ស្រ៊ាង ភេទប្រុស អាយុ 44ឆ្នាំ ជនជាតិខ្មែរ មុខរបរ សារពត៌មាន រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី(របួសធ្ងន់)

បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីដើម្បីសង្រោះបន្ត។ មូលហេតុទាស់ពាក្យសំដីគ្នា ដោយភាគីខាងរងរបួសបានដៀលជនបង្កថាក្រគ្មានផ្ទះគ្មានសំបែងនិងគេ៕




 

No comments:

Post a Comment

Pages