កម្លាំងគណបញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើបំផ្លាញចោលររបាំងស្បៃមុង២០កន្លែងនៅក្នុងស្រុកជលគីរីគ្រាដែលជនល្មើសនៅតែលួចលាក់ដាក់បន្លំភ្នែកសមត្ថកិច្ច - YKN NEWS

Breaking

Sunday, August 27, 2023

កម្លាំងគណបញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើបំផ្លាញចោលររបាំងស្បៃមុង២០កន្លែងនៅក្នុងស្រុកជលគីរីគ្រាដែលជនល្មើសនៅតែលួចលាក់ដាក់បន្លំភ្នែកសមត្ថកិច្ច

ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី២៤សីហា២០២៣នេះកម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនៅចំណុចខាងក្រោយភីមិព្រែកឆ្តោ.ភភូមិគៀនតាម៉ា.ខាងក្រោតភូមិថ្មីនិងក្រោយភូមិកំពង់អូសនៃស្រុកជល់គីរីខេត្តកំពង់ឆ្នាំង ដែលក្រុមជនល្មើសនៅតែបន្តលបលួចដាក់បន្លំភ្នែកសមត្ថកិច្ច។


លោក មុតម៉េង.អភិបាលរងស្រុកជលគីរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានអោយដឹងថាកម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផល.សហគមន៍នេសាទផ្នែកជលផលកំពង់ប្រាសាទកងរាជអាវុធហត្ថស្រុកជលគីរីនៅតែបន្តចុះធ្វើការបង្ក្រាបនៅថ្ងៃនេះដោយបានប្រើប្រាស់កាណូតបាឡាស្មាច់៥គ្រឿងចុះរុះរើនិងកាប់បំផ្លាញចោលនៅចំណុចខាងលើនេះផងដែត។


លោក អភិបាលរងស្រុកជលគីរីដែលបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបនៅថ្ងៃនេះបានអោយដឹងថាក្នុងការចុះប្រតិបត្តការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង២០កន្លែងប្រវែងម៉ែត្រ៨០០ម៉ែត្របំផ្លាញចោលលបលូស្បៃមុង២០គ្រឿងបង្គោល៣៥០ដើមចោលហើយបានចាក់លែងកូនត្រីល្អិតៗទៅក្នុងបឹងវិញផងដែរ។


តែបើទោះជាយ៉ាងណាលោក.លោក.មុតម៉េង អភិបាលរងស្រុកជលគរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានធ្វើការអំពាវនាវតាមរយ:ប្រពន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកបិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។


សូមបញ្ជាក់ផងដែរថាស្ថានភាពកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផកសារក្រោមថ្ងៃទី២៤សីហា២០២៣នេះមានកម្ពស់៦.៣៥ម៉ែត្រ បើធៀបឆ្នាំ២០២២ទឹកមានកម្ពស់៧.៣៩ម៉ែត្រដោយឡែកស្ថានភាពទឹកភ្លៀងបាន១ស្រុកមានកម្រិត៧មីលីម៉ែត្រនៅស្រុកទឹកផុស ៕







 

No comments:

Post a Comment

Pages