ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃសុក្រទី ១ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុន ឈឿន រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត រួមនិងមន្រ្តីអង្គភាពជុំវិញខេត្តបាននាំយកស្បៀង និងថវិកា ដែលជាអំណោយសប្បុរសជន ចែកជូនកងទ័ព តាមរយៈយោធភូមិភាគទី១ និងវរៈសេនាតូចនគរបាលការពារព្រំដែនគោក៧០១ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានថ្លែងកោតសរសើរពីភាពអង់អាចក្លាហាននៃកម្លាំងវីរៈកងទ័ព ដែលបានប្រយុទ្ធតស៊ូជាមួយទាហានថៃ យ៉ាងអង់អាចក្លាហាន និងមិនចាញ់សត្រូវឈ្លានពានជាដាច់ខាត។ ការប្រគល់ជូននៅសម្ភារៈ និងស្បៀង ដើម្បីប្រើប្រាស់ផ្គត់ផ្គង់សមរភូមិមុខ ដែលកំលាំងរបស់ខេត្តស្ទឹងត្រែងមួយចំនួន បានបញ្ជូនទៅជួរមុខ នៅក្នុងការការពារដែនអធិបតេយ្យភាពជាតិ នៅក្នុងការទប់ស្កាត់ការប្រយុទ្ធប្រឆាំងជាមួយពួកឈ្លានពានថៃ ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា៖ ការលះបង់របស់បងប្អូនប្រយុទ្ធនៅជួរមុខ តែនៅសមរភូមិក្រោយគឺបារម្ភពីសុខទុករបស់បងប្អូន បារម្ភពីការបាត់បង់ទឹកដី ។ ជាភ័ព្វសំណាងរបស់កម្ពុជា ដែលមានប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ មានយុទ្ធសាស្រ្តក្នុងសមរភូមិ ប្រយុទ្ធទប់ទល់នៅក្នុងសង្រ្កាមមួយនេះរហូតដល់ការឈ្នះនៅក្នុងនយោបាយការទូតតាមរយៈដាក់ឱ្យចេញនូវការចរចាគ្នា ដែលទាំងនេះជាភាពវៃឆ្លាតរបស់សម្តេចតេជោ និងសម្តេចបវរធិបតី។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា៖ សម្ភារៈ និងថវិកាទាំងអស់គឺកើតចេញពីការរៃអង្គាសរបស់ប្រជាជន មន្រ្តីរាជការ របស់ថ្នាក់ដឹកនាំ បាននាំយកមកចែកជូនកងកំលាំង បំពេញនូវការខ្វះខាតមួយចំនួន។ ឯកឧត្តម សរ សុពុត្រា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវដល់កងកំលាំងទាំងអស់ត្រូវមានទំនុកចិត្ត មកលើប្រជាជននៅបន្តគាំទ្រលុះដំណាក់កាលចុងក្រោយ៕
ប្រភព៖រដ្ឋបាលខេត្តស្ទឹងត្រែង
No comments:
Post a Comment