ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលអំណោយ និងជូនលិខិតថ្លែងអំណរគុណដល់សប្បុរសជនដើម្បីចូលរួមចំណែកគាំទ្រកងកម្លាំងជួរមុខនិងជនភៀសសឹក - YKN NEWS

Breaking

Friday, August 1, 2025

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលអំណោយ និងជូនលិខិតថ្លែងអំណរគុណដល់សប្បុរសជនដើម្បីចូលរួមចំណែកគាំទ្រកងកម្លាំងជួរមុខនិងជនភៀសសឹក

នៅព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលអំណោយពី លោក សួង សេងតាល់ និងលោកស្រី ស្រី សុធារី ជាសប្បុរសជនដែលបានឧបត្ថម្ភ អង្ករ៤បេ ស្មើនឹង២០០គីឡូ ក្រាម ទឹកបរិសុទ្ធវីតាល់ ៣០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ និងមីខ្លាឃ្មុំ១០កេស។ 

លោក សួង សេងតាល់ និងលោកស្រី ស្រី សុធារី ក៏បានបញ្ជាក់ថា ក្នុងអំណោយទាំងនេះ ក៏មានអំណោយរបស់លោក SAROEUN ROM និងលោកស្រី SALLY SUN ព្រមទាំងបងប្អូនខ្មែររស់នៅទីក្រុង LOWELL សហរដ្ឋអាម៉េរិក ផងដែរ ដែលបានឧបត្ថម្ភ អង្ករ៧៥០គីឡូក្រាម មី១០ កេស ទឹកបរិសុទ្ធ១៥កេស ទឹកត្រី១៥យួរ ទឹកស៊ីអ៊ីវ១៥យួរ។ ការជួយឧបត្ថម្ភទាំងនេះ ដើម្បីចូលរួមចំណែកគាំទ្រកងកម្លាំងជួរមុខនិងជនភៀសសឹកខ្មែរក្នុងសង្គ្រាមថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។ 

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានថ្លែងអំណរគុណចំពោះកាយវិការដ៏ល្អប្រពៃនិងទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភនូវអំណោយទាំងនេះ និងបានប្រគល់លិខិតថ្លែងអំណរគុណដល់លោក សួង សេងតាល់ និងលោកស្រី ស្រី សុធារី ផងដែរ៕

ប្រភព៖បណ្ឌិត្យសភានគរបាលកម្ពុជា





 

No comments:

Post a Comment

Pages