ឯកឧត្តម ឃួង ស្រេង ៖ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តដ៏ថ្លៃថ្លានេះរបស់ប្រជាពលរដ្ឋ សប្បុរសជននានា ក្នុងការចូលរួមការបរិច្ចាគ ឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹក - YKN NEWS

Breaking

Friday, August 1, 2025

ឯកឧត្តម ឃួង ស្រេង ៖ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តដ៏ថ្លៃថ្លានេះរបស់ប្រជាពលរដ្ឋ សប្បុរសជននានា ក្នុងការចូលរួមការបរិច្ចាគ ឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ ‎រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនគិត​ត្រឹម​ម៉ោង​ ១៧:១៥នាទី ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៥នេះ​ ទទួល​នូវការបរិច្ចាគសរុបជាប្រាក់រៀលជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង៣៧ម៉ឺនដុល្លារអាមេរិក។

ដោយរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះយើងពិនិត្យឃើញថា៖មានបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើនក្នុងរាជធានីភ្នំពេញ បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។

លោកស្រី​ ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន​ឱ្យដឹងថា៖ គិត​ត្រឹម​ម៉ោង​ ១៧:១៥នាទី ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួលបានប្រាក់រៀលចំនួនជាង១.១៦៥.៩២៩.៦៨៩​ រៀលនិងប្រាក់ដុល្លាចំនួន៣៧១.១៦៧,០០​ ដុល្លារ​អាមេរិកក្នុងនោះមានទាំងគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀតនេះជាខឿនការពារជាតិប្រជាជន ។លោកស្រីនូវបានសូម​គោរព​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាន​ឱ្យដឹងទៀតថា៖បងប្អូន​សប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីអាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​ បានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចាំទទួល សំភារ និងថវិកាតាមរយះQR Code។

ពិធីប្រគល់ និងទទួលអំណោយនាថ្ងៃទី១ ខែសីហាឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងឯកឧត្ដម លោកជំទាវជាអភិបាលរងរាជធានីភ្នំពេញ ជាច្រើនរូបព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តដ៏ថ្លៃថ្លានេះរបស់ប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើនក្នុងស្មារតីខ្មែរជួយខ្មែរ ក្នុងពេលប្រទេសកើតមានការឈ្លានពានទឹកដីពីកងទ័ពថៃបងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈបានសាមគ្គីគ្នាជាធ្លុងមួយក្លាយជាខឿនការពារជាតិប្រជាជនគឺសមរភូមិក្រោយជួយដល់សមរភូមិមុខ។ ឯកឧត្ដមបន្តថា៖ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងត្រូវបានបែងចែកដឹកជញ្ជូនទៅជូនកងទព័ជួរមុខភ្លាមៗតាមដែលអាចធ្វើបាន។

គួរបញ្ជាក់ថា៖អ្វីដែលបងប្អូនប្រជាពលរដ្ឋសប្បុរសជននានា មន្ត្រីរាជការ ជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលនេះដោយការជឿទុក្ខចិត្ត និងគាំទ្ររាជរដ្ឋាភិបាលពិសេសគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុនម៉ា ​ទាំងផ្លូវច្បាប់​ ការទូតនិងយោធាដើម្បីការពារទឹកដីពីកងទ័ពថៃឈ្លានពានប្រកបដោយជោគជ័យ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ






 

No comments:

Post a Comment

Pages