ឯកឧត្តម​ ឃួង ស្រេង អញ្ជើញទៅចុះ​សួរសុខទុក្ខ​ព្រមទាំង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ជូនកងទ័ព​ជួរមុខ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ​ - YKN NEWS

Breaking

Thursday, July 31, 2025

ឯកឧត្តម​ ឃួង ស្រេង អញ្ជើញទៅចុះ​សួរសុខទុក្ខ​ព្រមទាំង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ជូនកងទ័ព​ជួរមុខ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ​

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០២៥‎​ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដឹកនាំដោយឯកឧត្តម​ ឃួង ស្រេង អភិបាល​ នៃ គណៈអភិបាលរាជធានីភ្នំពេញ​ និងសហការីបានអញ្ជើញទៅចុះ​សួរសុខទុក្ខ​ព្រមទាំង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ ជូនកងទ័ព​ជួរមុខ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ ៤លានរៀល។ វីរកងទព័ជួរមុខដែលរងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ឯកឧត្តម​ ឃួង ស្រេង បានជូនពរដល់វីរះកងទព័ជួរមុខដែលបានលៈបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីដ៏អង់អាចក្លាហានប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាននៅសមរភូមិព្រំដែនកម្ពុជា-ថៃ។ 

​  

ឯកឧត្តមអភិបាលរាជធានីបានកោតសរសើរដល់វិរកងទព័ដោយជូនពរឱ្យឆាប់ជាសះស្បើយនិងផ្តាំផ្ញើរដល់វិរៈកងទព័ដែលកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឲ្យិបងប្អូនធ្វើចិត្តអោយស្ងប់ក្នុងការមើលថែសុខភាពឲ្យបានល្អ។ខណៈប្រជាពលរដ្ឋ និងកងទព័ជួរមុខបានលះបង់ការពារបូរណៈភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ






 

No comments:

Post a Comment

Pages