លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស ពលីនៅសមរភូមិប្រយុទ្ធក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ - YKN NEWS

Breaking

Thursday, July 31, 2025

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស ពលីនៅសមរភូមិប្រយុទ្ធក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ មែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចូលបុណ្យ រំលែកទុក្ខជាមួយលោកស្រី យ៉ុន សុភក្រ ត្រូវជាភរិយាសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧៩៣ នាយកដ្ឋាននគរបាលការពារព្រំដែនគោកពលីក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីភូមិសាស្ត្រខេត្តព្រះវិហារ។ បច្ចុប្បន្នសពតំកល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ






 

No comments:

Post a Comment

Pages