ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់មានការបញ្ជាក់ជាថ្មី - YKN NEWS

Breaking

Saturday, July 26, 2025

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់មានការបញ្ជាក់ជាថ្មី


 ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្ត ជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្នការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅតែម្ដង រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។ 

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្ត ជាសេនាធិការ ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ 

ជាមួយគ្នានេះ ឯកឧត្តមអភិសន្ដិបណ្ឌិតសូមអំពាវនាវដោយទទូច សូមបងប្អូនជនរួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ។


No comments:

Post a Comment

Pages