ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលអំណោយឧបត្ថម្ភនិងប្រគល់លិខិតថ្លែងអំណរគុណ ពីសំណាក់សប្បុរសជនលោកស្រី ហេង រក្សា និងស្វាមីលោក ភុំ ផៃឌឿន ព្រមទាំងបុត្រាបុត្រី ជាម្ចាស់អាជីវកម្ម ម៉ាតខ្មែរ ២៥០០ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនកងកម្លាំងនគរបាលនៃវរសេនាតូចការពារព្រំដែនគោក លេខ៨២៥ ដែលកំពុងបំពេញកាតព្វកិច្ច ប្រឆាំងការឈ្លានពានការពារបូរណភាពទឹកដីជាតិ នៅតាមតំបន់ព្រំដែនខេត្តពោធិ៍សាត់ជាប់ប្រទេសថៃ និងកម្លាំងត្រៀមគាំទ្រ ។
អំណោយដែលបានប្រគល់ក្នុងឱកាសនេះ រួមមានទាំងអង្ករចំនួន ១តោន មី៥០កេស និងទឹកបរិសុទ្ធចំនួន៥០កេស សម្រាប់ជួយបងប្អូនកងកម្លាំងជួរមុខក្នុងអត្ថន័យ ខ្មែរជួយខ្មែរ ។
ក្នុងឱកាសនោះដែរ លោកស្នងការនគរបាលខេត្តបានប្រគល់លិខិតថ្លែងអំណរគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ហេង រក្សា និងស្វាមីលោក ភុំ ផៃឌឿន ព្រមទាំងបុត្រាបុត្រីដែលមិនបានមើលរំលងដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មយ៉ាងខ្លាំងខ្លាដើម្បីការការពារបូរណភាពទឹកដី និងឯករាជ្យភាពនៃជាតិខ្មែរ ។
ប្រភព៖ ស្នងការនគរបាលខេត្តពោធិ៍សាត់
No comments:
Post a Comment