ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចូលរួមជាមួយព្រះអនុគុណស្រុក ដង្ហែក្បួនព្យុហយាត្រាស្រឡាញ់សន្តិភាព - YKN NEWS

Breaking

Sunday, August 10, 2025

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចូលរួមជាមួយព្រះអនុគុណស្រុក ដង្ហែក្បួនព្យុហយាត្រាស្រឡាញ់សន្តិភាព

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនានាចំណុះស្រុកស្វាយអន្ទរ ចូលរួមជាមួយព្រះអនុគុណស្រុក ព្រះសង្ឃ តាជី យាយជីតាមបណ្តាវត្តចំណុះស្រុក អភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំមន្រ្តីរាជការនៃរដ្ឋបាលស្រុកស្វាយអន្ទរ និងអង្គភាពចំណុះ គណៈបញ្ជាការឯកភាពស្រុក ក្រុមប្រឹក្សាឃុំ អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ ប្រមាណ ៩០២៨នាក់ ដង្ហែក្បួនព្យុហយាត្រាស្រឡាញ់សន្តិភាព ពីរដ្ឋបាលស្រុកស្វាយអន្ទរទៅរង្វង់មូលស្រុកស្វាយអន្ទរ។

គោលបំណងនៃព្រឹត្តិការណ៍ «ព្យុហយាត្រាស្រឡាញ់សន្តិភាព» ដ៏ឱឡារិកនេះ គឺដើម្បីគោរពដល់វិញ្ញាណក្ខន្ធកងកម្លាំងស្នេហាជាតិដែលបានពលីនិងបួងសួងសុំសេចក្តីសុខចម្រើនដល់ប្រទសជាតិទាំមូល។ ក្នុងកម្មវិធីនៃព្រឹត្តិការណ៍ រួមមាន៖

១- ជួបជុំសមាជិក សមាជិកា គ្រប់លំដាប់ថ្នាក់

២- ហែក្បួនព្យុហយាត្រាស្រឡាញ់សន្តិភាព ដោយថ្មើរជើងចេញដំណើរពីមុខសាលាស្រុកស្វាយអន្ទរ ទៅជួបជុំនៅរង្វង់មូល៤ទិស នៃស្រុកស្វាយអន្ទរ

៣- គោរពវិញ្ញាណក្ខន្ធកងកម្លាំងការពារព្រំដែនដែលពលី ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា

៤- អានសេចក្តីថ្លែងការរណ៍ដោយព្រះគ្រូអនុគុណស្រុកស្វាយអន្ទរ ក្នុងអត្ថន័យ ស្រឡាញ់សន្តិភាព គោរពដឹងគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងពេលប្រទេសជាតិមានសង្គ្រាម ដឹងគុណវីរកងកម្លាំងដែលពលិកម្មគ្រប់បែបយ៉ាង ដើម្បីពារពារព្រំដែនយ៉ាងអង់អាចក្លាហាន។

ក្នុងឱកាសនោះ ព្រះគ្រូព្រះវិន័យធម៌ស្រុកស្វាយអន្ទរបានអានសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារគាំទ្ររាជរដ្ឋាភិបាលដែលបានស្នើសុំផ្តល់ពានរង្វាន់ណូបែលសន្តិភាពដល់លោកប្រធានាធិបតី ដូណាល់ត្រាំបន្ទាប់មក បានរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់វីរកងកម្លាំងដែលពលិកម្មគ្រប់បែបយ៉ាង ដើម្បីពារពារព្រំដែនយ៉ាងអង់អាចក្លាហាន និងបានច្រៀងចម្រៀងដែលពាក់ព័ន្ធដល់ការស្រឡាញ់ជាតិទឹកដី ជាបន្តបន្ទាប់។  

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានដំណើរការយ៉ាងអធិកអធមឧឡារិក ទៅតាមកម្មវិធីដែលបានគ្រោងទុក ដោយមានការអបអរសាទរ គាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមគេហដ្ឋាននីមួយៗ ដោយបងប្អូនបានជួយផ្តល់កម្លាំងចិត្ត ឧបត្ថម្ភភេសជ្ជៈ និងអាហារដល់បងប្អូនដែលហែក្បួនយ៉ាងសស្រាក់សស្រាំ ផងដែរ៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា






 

No comments:

Post a Comment

Pages