តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅល្ងាចថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះជួប សំណេះសំណាល និងសួរសុខទុក្ខចំពោះក្រុមគ្រួសារបងប្អូនកងទ័ព ដែលកំពុងតែឈជើងនៅសមរភូមិមុខ ដែល ក្រុមគ្រួសារកងទ័ពរស់នៅក្នុងស្រុកបាទី ខេត្តតាកែវ។
ថ្លែងនៅចំពោះមុខក្រុមគ្រូសារកងទ័ព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងនូវការកោតសសើរ ដល់បងប្អូនវិរកងទ័ពទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការប្រយុទ្ធជាមួយកងទ័ពសៀមឈ្លានពាន និងបានធ្វើការទប់ស្កាត់ មិនអោយក្រុមទាហ៊ានឈ្លានពានសៀម ចូលមករំលោភ បូរណភាពទឹកដីខ្មែរយើង បានឡើយ។ គម្រូវរៈភាពដ៍អង់អាចក្លាហានរបស់កងទ័ព ធ្វើឱ្យយើងទាំងអស់គ្នា មានការស្ងប់ស្ងែង និងចងចាំគ្មានថ្ងៃ ភ្លេចចំពោះគម្រូវិរៈភាពនេះ។
ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ំ ពូមីង បងប្អូនក្រុម គ្រូសារកងទ័ពទាំងអស់ ដែលបានលះបង់ប្ដី ឪពុក បងប្អូន កូនក្មួយ ឱ្យទៅប្រយុទ្ធតតាំង ជាមួយពួកសត្រូវសៀម ឈ្លានពាននៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា ដែលនៅសមរភូមិក្រោយ នឹងធ្វើជាកម្លាំងចលករ ជំរុញអ្នក នៅសមរភូមិមុខ តាមរយៈការលើកទឹកចិត្ត ផ្ដល់សម្ភារ ស្បៀងអាហារជូនទៅសមរភូមិមុខ ជាពិសេសយកចិត្តទុកដាក់ ដល់ក្រុមគ្រូសារកងទ័ពគ្រប់បែបយ៉ាង។
ឯកឧត្តម វ៉ី សំណាង ក៏បានលើកឡើងប្រាប់ក្រុមគ្រួសារកងទ័ព ពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានទឹកចិត្ត ស្នេហាជាតិ ដោយបានចំណាយ នូវធនធានផ្ទាល់ខ្លួន ទាំងថវិកា និងសម្ភារជាស្បៀងអាហារ ផ្ដល់ជូនបងប្អូនជនភៀស សឹកជាពិសេសបានឧបត្តម្ភដលវីរកងទ័ព នៅសរភូមិមុខជាច្រើនផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ
No comments:
Post a Comment