ពលរដ្ឋធ្វើដំណើរតាមសាឡាងដរស្នើសុំអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធជួយសម្រួលទីតាំងកន្លែងធំទូលាយសម្រាប់កន្លែងចំណត សាឡាងដរ ដែលឆ្លងពីកំពង់ឆ្នាំងទៅកំពង់លែងព្រោះពួកគាត់ព្រួយបារម្ភពីហានិភ័យខ្លាចគ្រោះថ្នាក់ជាយថាហេតុណាមួយពេលកំពុងឆ្លងដរនេះ🙏🙏🙏 - YKN NEWS

Breaking

Thursday, August 7, 2025

ពលរដ្ឋធ្វើដំណើរតាមសាឡាងដរស្នើសុំអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធជួយសម្រួលទីតាំងកន្លែងធំទូលាយសម្រាប់កន្លែងចំណត សាឡាងដរ ដែលឆ្លងពីកំពង់ឆ្នាំងទៅកំពង់លែងព្រោះពួកគាត់ព្រួយបារម្ភពីហានិភ័យខ្លាចគ្រោះថ្នាក់ជាយថាហេតុណាមួយពេលកំពុងឆ្លងដរនេះ🙏🙏🙏

កំពង់ឆ្នាំង÷ នៅពេលកន្លងមកពលរដ្ឋអ្នកធ្វើដំណើរបានរអ៊ូ រទាំនិងមានការលំបាកយ៉ាងខ្លាំង ទៅលើចរាចរណ៍ធ្វើដំណើរឡើងចុះម្ដងៗ ត្រង់ចំណុចកំពុងដរទទឹងចុងខ្នុល និងពេលថ្មីៗនេះទៀតពលរដ្ឋ ក៏បានលើកឡើងថាការកក់ស្ទះនៅតែមាន និងការព្រួយបារម្ភជាពិសេស ខ្លាចមានគ្រោះថ្នាក់ជាថាហេតុណាមួយ ដូចដែលកន្លងមក។


បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរលើផ្លូវមួយខ្សែនេះ នឹងបងប្អូនដែលអ្នកធ្វើដំណើរឡើងចុះ លើសាឡាងឆ្លងទន្លេពីកំពង់ឆ្នាំង ទៅកំពង់លែង សំណូមពរឲ្យអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធជួយសម្រួល ដើម្បីមានទីតាំងមួយដែលជាទីតាំងមិនមានការកក់ស្ទះ និងមិនមានហានិភ័យអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ពេលដែលធ្វើដំណើរឡើងចុះលើសាឡាងម្ដងៗ។


បើតាមប្រភពពីពលរដ្ឋអ្នកជិះសាឡាងដរបានបង្ហែបឱ្យអង្គភាពសារព័ត៌មានយើងដឹងថា ព្រោះថាហេតុផលជារឿយៗ កន្លងមកតែងតែមានការលើក ឡើង តាមបណ្ដាញសង្គមរបស់ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ និងការជជែកគ្នានៅលើសាឡាង ពីការព្រួយ បារម្ភខ្លាចបំផុតនោះ គឺ មានការគ្រោះថ្នាក់ ពលរដ្ឋខ្លះបានលើកឡើងចំៗថានៅពេលដែលឈររង់ចាំសាឡាងចេញម្ដងៗ បន់ស្រន់អស់ហើយដើម្បីឲ្យឆ្លងផុតទៅត្រើយម្ខាង ហើយក្នុងនោះ នៅពេលដែលរថយន្ត ថយក្រោយ ទៅមុខ ឡើងសាឡាងម្ដងៗ និងចំពោះបងប្អូនអ្នកធ្វើដំណើរ ទៅភ្នំពេញតាម រយៈរថយន្តឈ្នួល តាក់ស៊ី បានរអ៊ូពីរឿងផលលំបាកអង្គុយរង់ចាំរថយន្តចេញម្ដងៗ នៅទីនោះពេលដែលត្រូវការបន្ទប់ទឹកបន្ទោបង់ តូច ធំ ទីតាំងសាឡាងត្រង់ចំណុចនោះគឺមិនមានបន្ទប់ទឹកអនាម័យ សម្រាប់ចូលបន្ទោបង់នោះឡើយ។


បើតាមប្រភពបន្តពីពលរដ្ឋស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងមេត្តាឲ្យមានចំណតសាឡាងដរងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរហើយគ្មានហានិភ័យដល់ពួកគាត់ ទាំងអស់នេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ដូច្នោះហើយមានតែអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ តម្រូវឲ្យមានការរកទីតាំងធំទូលាយ ដែលមានភាពងាយស្រួលជូនពួកគាត់ ជាប្រជាពលរដ្ឋដែរធ្វើដំណើរឆ្លងកាត់ តែប៉ុណ្ណោះ។


អង្គភាពសារព័ត៌មានយើងខ្ញុំស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕(0973344448)








 

No comments:

Post a Comment

Pages