អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអំណោយពី សប្បុរសជន ដើម្បីចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន - YKN NEWS

Breaking

Sunday, August 10, 2025

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអំណោយពី សប្បុរសជន ដើម្បីចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន

រាជធានីភ្នំពេញ ៖ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញទទួលអំណោយពី អង្គការម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ដើម្បីចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន នៅជួរមុខដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជារូបឯកឧត្តមផ្ទាល់ ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងប្រទេស សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ អង្គការម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ដែលបាននាំអំណោយមកប្រគល់ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពេលដែលមានតម្រូវការចាំបាច់ចំពោះមុខ ហើយក៏សូមចាត់ទុកនូវកាយវិការដ៏ឧត្តុង្គឧត្តមនេះ គឺជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តសប្បុរសធម៌ ក៏ដូចជាការរួមចំណែកលើកទឹកចិត្ត និងជុំរុញស្មារតីបន្ថែមទៀតដល់កងកម្លាំងកំពុងឈរជើងការពារអធិបតេយ្យភាពទឹកដីព្រះរាជាណាចក្រកម្ពុជា។  

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានប្រគល់លិខិតថ្លែងអំណរគុណ និងបានជូនពរដល់ អង្គការម៉ារីសុីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ព្រមទាំងសហការី សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណោយរបស់ អង្គការម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ នាំមកប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់កងកម្លាំងនគរបាលការពារព្រំដែន រួមមាន៖ 

១-អង្គការម៉ារីស៊ីអន្តរជាតិ អង្ករ ចំនួន ២តោន 

២-អង្គការមេត្រីអន្តរជាតិ អង្ករ ចំនួន ១តោន ៕





 

No comments:

Post a Comment

Pages