ស្នងការនគរបាលខេត្តកែប ទទួលថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន ជំនួយដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក - YKN NEWS

Breaking

Tuesday, July 29, 2025

ស្នងការនគរបាលខេត្តកែប ទទួលថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន ជំនួយដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក

ខេត្តកែប៖ នៅថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប រួមជាមួយលោក លោកស្រីស្នងការរង និងមន្ត្រីកងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្ត ទទួលសម្ភារ គ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់ ពីសប្បុរសជនចូលរួមឧបត្ថម្ភ ដល់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីរៀបចំដឹកនាំជញ្ជូនយកទៅជំនួយដល់កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកស្នាក់នៅទីទួលសុវត្ថិភាព។ 

សម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាទាំងអស់ បានមកពីការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកែប អាជីវករ ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស សិស្សានុសិស្ស និងជនជាតិបរទេស។ ជំនួយរួមមាន៖ ថវិកា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកសុីអុីវ ទឹកបរិសុទ្ធ ភេសជ្ជៈ និងសំលៀកបំពាក់។ល។

ក្នុងនាមថ្នាក់ដឹកនាំគណៈស្នងការនគរបាលខេត្តកែប សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជាសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប





 

No comments:

Post a Comment

Pages