អភិបាលខេត្តកែប ចុះពិនិត្យមើលស្ថានភាពទឹក និងដឹកនាំបញ្ជាឱ្យគ្រឿងចក្រកាយលូរំដោះជំនន់ទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋ - YKN NEWS

Breaking

Monday, July 28, 2025

អភិបាលខេត្តកែប ចុះពិនិត្យមើលស្ថានភាពទឹក និងដឹកនាំបញ្ជាឱ្យគ្រឿងចក្រកាយលូរំដោះជំនន់ទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋ

ខេត្តកែប៖ ដោយសារស្ថានភាពភ្លៀងធ្លាក់យ៉ាងកំហុកអស់ជាច្រើនថ្ងៃនៅទូទាំងខេត្តកែប បានបណ្តាលឱ្យមានការស្ទះលូ និងជំនន់ដោយសារទឹកភ្លៀងនៅតាមតំបន់មួយចំនួនក្នុងភូមិសាស្រ្តខេត្តកែប។ 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមៗ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាពទឹកជាក់ស្តែង និងដឹកនាំបញ្ជាគ្រឿងចក្រ ដើម្បីកាយប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងជូនបងប្អូនប្រជាពលរដ្ឋភ្លាមៗ ដើម្បីចៀសវាងមានការប៉ះពាល់ផ្សេងៗ។ 

ការចុះដោយផ្ទាល់ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅមូលដ្ឋានភ្លាមៗនេះ ពិតជាបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិតអភិបាលខេត្តចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានស្របតាមការណែនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការស្ទះប្រព័ន្ធលូរំដោះទឹកភ្លៀង និងជំនន់ដោយសារទឹកភ្លៀងនេះពុំទាន់មានការប៉ះពាល់ដល់ផលដំណាំផ្សេងៗ ស្រូវ និងលំនៅឋានរបស់ប្រជាពលរដ្ឋឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកែប






 

No comments:

Post a Comment

Pages