ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីសប្បុរសជនមកពីប្រទេសអាល្លឺម៉ង់ សម្រាប់ចែកជូនបន្តដល់វរកងទ័ពជួរមុខ - YKN NEWS

Breaking

Monday, August 4, 2025

ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីសប្បុរសជនមកពីប្រទេសអាល្លឺម៉ង់ សម្រាប់ចែកជូនបន្តដល់វរកងទ័ពជួរមុខ

ភ្នំពេញ៖ នាថ្ងៃចន្ទ ០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលអំណោយសប្បុរស ជាស្បៀងអាហារ សម្ភារ រួមទាំងគ្រឿងឧបភោគ បរិភោគជាច្រើន ដែលសរុបជាទឹកប្រាក់ស្មើនឹង០១ម៉ឺនដុល្លារ ពីលោកស្រី Sophea Bőttcher និងស្វាមី Udo Bőttcher រួមទាំងអ្នកម្តាយ អរុណ នារី ដែលជាសប្បុរសជនមកពីប្រទេសអាល្លឺម៉ង់ ដើម្បីទុកសម្រាប់ត្រៀមយកទៅចែកជូនបន្ត ដល់វរកងទ័ពជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរសរបស់ក្រុមគ្រួសារសប្បុរសជនខាងលើ ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុតជាមួយមាតុភូមិជាតិកម្ពុជា នឹងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំហំទឹកចិត្តស្រលាញ់រាប់អានគ្នា ទោះនៅទីជិត ឬទីឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ 

ក្នុងឱកាសដដែលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជននានាកន្លងមកផងដែរ ដែលបានចូលរួមឧបត្ថម្ភសម្ភារ និងស្បៀងអាហារជាច្រើនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្តបន្ទាប់ សម្រាប់ជូនបន្តទៅកាន់វរកងទ័ព ដោយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញថា ខ្មែរចេះរួបរួមគ្នា ចេះសាមគ្គីគ្នា ពិសេសចង់ឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ





 

No comments:

Post a Comment

Pages