ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ទី ០២ ខែសីហា ឆ្នាំ២០២៥ នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ និងសហការីបាន អញ្ជើញទៅចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាល របួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ ថវិកា៥លានរៀល និងសម្ភារមួយចំនួនទៀតសួរសុខទុក្ខយោធិនរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
សូមរំលឹកផងដែរថា យោធិនរបួសមានឈ្មោះ រិទ្ធ សុខនឿន អាយុ ៣៧ ឆ្នាំឋានន្តរសក្តិព្រឹន្ទបាលទោ អង្គភាពវរសេនាតូចលេខ ២ចំណុះកងពលតូអន្តរាគមនលេខ១ ទីលំនៅបច្ចុប្បន្ន ភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧត្តុងម៉ែជ័យ ខេត្កកំពង់ស្ពឺ ឈរជើងនៅចំណុច ស្រះទឹកជណ្តើរបុរាណប្រាសាទព្រះវិហាររងរបួសកាលពីយប់ ថ្ងៃទី២៥ ខែកក្កដា២០២៥នៅចំណុច ចន្លោះផ្លូវបំបែកតាថាវ និងភ្នំ៣៣៣ជាទីតាំង សមរភូមិប្រយុទ្ធជាមួយជនឈ្លានពាន។ព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតមាលា ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថាពេលនេះយើងត្រូវរួមគ្នាដើម្បីអនាគតកម្ពុជា នេះគឺជាពេលវេលា ដែលត្រូវកំណត់។ ប្រទេសរបស់យើងមិនត្រឹមតែត្រូវស្តារ ឡើងវិញពីរបួសភ្លាមៗនៃជម្លោះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែពង្រឹង មូលដ្ឋានគ្រឹះរបស់ខ្លួនសម្រាប់អនាគតផងដែរ។ ការណ៍នេះនឹង តម្រូវឱ្យមានការខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នដូចជា រដ្ឋាភិបាល អង្គការ សហគមន៍ និងបុគ្គលម្នាក់ៗ។ យើងត្រូវតែរួបរួមគ្នា កៀកស្មាគ្នា គាំទ្រគ្នាទៅវិញទៅមកទាំងផ្នែកហិរញ្ញវត្ថុ សម្ភារ ផ្លូវចិត្ត និងផ្លូវកាយ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរដល់វិរកងទព័ដោយ ជូនពរឱ្យឆាប់ជាសះស្បើយនិងផ្តាំផ្ញើរដល់វិរៈកងទព័ដែលកំពុង សំរាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឱ្យ បងប្អូនធ្វើចិត្តអោយស្ងប់ក្នុងការមើលថែសុខភាពឱ្យបានល្អ។ ខណៈប្រជាពលរដ្ឋ និងកងទព័ជួរមុខបានលះបង់ការពារបូរណៈ ភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន៕
ប្រភព ៖រដ្ឋបាលខេត្តកំពង់ស្ពឺ
No comments:
Post a Comment